កំពង់ឆ្នាំងៈ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៥០ នាទី ចំណុចទំនប់ក្បាលសៀម ភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច កើតមានករណីលួចកាបូប បង្កឡើងដោយជនសង្ស័យចំនួន២នាក់។
ជនសង្ស័យ៖១-ឈ្មោះ ស្ងួន រិទ្ធី ភេទប្រុស អាយុ១៤ ឆ្នាំ ,២-ឈ្មោះ តឹម និកា ភេទប្រុស អាយុ១៦ ឆ្នាំ ជនសង្ស័យទាំងពីរ រស់នៅភូមិកំពង់ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច បានលួចកាបូបដែលព្យួរទុកលើម៉ូតូ ខណៈជនរងគ្រោះចតចោលលើទំនប់ និងចុះទៅបង់សំណាញ់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតបានវត្ថុតាងម៉ូតូ០១ គ្រឿង ទូរស័ព្ទ០១ កាបូប០១ និងប្រាក់ ៤.០០០ រៀល។
ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់