ព័ត៌មានជាតិ

តើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត ក្រុង​សៀមរាប​ទុក​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ធ្វើ​ស្អី​?

​សៀមរាប​៖​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ដែល​គេ​លែង​មាន​កា​ចាញ់ឈ្នះ​រហូត​ដល់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លា បាន​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ក្រុង​សៀមរាប​យ៉ាង​ចំហរ ដោយ​គ្មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​ក្រុង​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ឡើយ​។​បើ​តាម​ប្រភព​ច្បាស់ការ​ពី​អ្នកញៀន​ល្បែងស៊ីសង​ធ្លាប់​ចេញចូល​លែង​ទាំងយប់​ទាំង​ថ្ងៃ​បាន​អោយ​អ្នក​យក​ព័ត៏មាន​ដឹងថា ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​នេះ​មាន​ច្រើន​កន្លែង​ណាស់ ស្ទើ​ពេញ​ក្រុង​សៀមរាប​ហើយ​បាន​ដំណើរការ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះទេ ពី​ព្រោះ​ថៅកែ​បើក​ហ្គេម​បាញ់​ត្រី​គេ​បាន​ត្រូវរ៉ូវ​សមត្ថកិច្ច​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត​ក្រុង​សៀមរាប​អស់ហើយ ម្យ៉ាងទៀត​ថៅកែ​ហ្គេម​បាញ់​ត្រី​និមួយៗ​មាន​អ្នកធំ​មាន​អំណាច​ខ្លាំង​កាង​ពីក្រោយ​។ ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​និមួយៗ​ពោរពេញ​ទៅដោយ​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងខ្លាំង​ផង​ដែរ ជាកស្តែង​នៅក្នុង​ក្លឹប​ស្នុក​ឃ័រ B S C និង​មួយ​កន្លែង​ទៀត​ក្នុង​ផ្ទះល្វែង​ខាងស្តាំ​ដៃ​ផ្លូវ​ចូល​ទៅ​ក្លឹប​កស្សាន្ត​ខារ៉ាអូខេ​បាក់​ខែង​ពោរពេញ​ទៅដោយ​ក្រុម​អ្នក​ប្រើប្រាស់​និង​ជួញដូ​រគ្រឿង​យ៉ាងច្រើន ហ្គាម​បាញ់ត្រី​ទាំង​ពី​កន្លែង​នេះ​ស្ថិតនៅក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ប្រភព​ច្បាស់ការ​ដដែល​បាន​បញ្ជាក់ទៀតថា ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​នេះ​លែង​ញៀន​មិន​ព្រម​ចេញ​រហូត​អ្នកខ្លះ​អង្គុយ​លែង​ទាំង​យប់​ទាំង​ថ្ងៃ ចាញ់​អស់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លា និង​ឈាន​ដល់​បញ្ចាំ ម៉ូតូ ឡាន​ទៀតផង​។ ប្រភព​ដដែល​បាន​រៀបរាប់​ទៀត​ថា ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​នេះ​នៅក្នុង​កន្លែង​និមួយៗ​គេ​ប្រើ​ស្រីក្មេង​ស្អាត​ជាច្រើន​នាក់​ឈ​ចាំ​ចុច​តំឡើង​ពង់​ក្នុង​តាប​ហ្គេម​បាញ់​ត្រី​លក់​ជូន​ភ្ញៀវ​ដែល​ជា​អ្នក​លែង​តាម​តម្រូវការ និង​រាប់​លុយ​យក​ពី​ភ្ញៀវ​ទុក​អោយ​ថៅកែ ព្រោះ​ទីតាំង​និមួយៗ​គេ​មាន​បំពាក់​កាម​មេ​រ៉ា​វីដេអូ​។ ប្រភព​បាន​បញ្ជាក់ទៀតថា នៅក្នុង​ក្លឹប​ស្នូកឃ័​រ B S C មាន​ទូរ​ហ្គេម​ចំនួន​ពីរ​ធំៗ និង​មួយ​កន្លែង​ទៀត​ផ្លូវ​ចូល​បារ​បាក់​ខែង​មាន​បី​ទូរ​ដែល​ក្នុងនោះ​មួយ​តា​បៗ​អាច​អង្គុយ​លែង​បាន​ដប់​នាក់​។ ពលរដ្ឋ​អ្នក​សៀមរាប​បាន​និយាយថា ខេត្ត​សៀមរាប​គឺជា​តំបន់​ទេសចរណ៏ វ​ប្បធ​ម៏ និង​ជា​ទីក្រុង​អ​ចរិយះ​មិន​ត្រូវ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​និង​ក្រុង​បណ្តែតបណ្តោយ​ធ្វើ​មិនដឹងមិនឮ​បើក​ឪ​កាស់​អោយ​កើតមាន​ល្បែងស៊ីសង​ដូចខាងលើ​រីកសាយ​ដូច​ផ្សិត​គ្រប់ទិសទី​ពេញ​ក្រុង​សៀមរាប​។​ពលរដ្ឋ​បាន​រិះគន់​បន្តថា ការ​ដែល​មាន​ល្បែងស៊ីសង​ច្រើន បណ្តាល​អោយ​មាន​អំពើ​ឆក់ ប្លន់​និង​ឃាតកម្ម​កើតឡើង​ទៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​គេ​មក​ទេសចរណ៏​កំ​សាន្តខេត្ត​សៀមរាប​។ ទាក់ទិន​ទៅ​និង​កា​បើក​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខាងលើ លោក សូ​វ៉ាន់ ដេត នាយប៉ុស្តិ័​រដ្ឋបាល​នគ​រ​បាល​សង្កាត់​ស្វាយដង្គុំ​បានអោយ​ដឹង​តាម​ទូរ​សព្ទ័​ថា​គេ​បើក​លែង​មាន​ច្បាប់​ត្រឹមត្រូវ​ចេញពី​ក្រសួង​ប្រៃយ៏​ស​ណី​និង​ទូ​រគ​មនាគ​ម​ន៏​ហើ​សមត្ថកិច្ច​របស់​លោក​បាន​ធ្វើរ​បាយ​ការបញ្ជូន​ទៅ​ថ្នាក់លើ​រួចរាល់​អស់ហើយ​។ ដោយឡែក លោក ទិត ណា​រ៉ុង អធិកា​នគរបាល​ក្រុង​សៀមរាប​បាន​អោយដឹង​តាម​ទូរ​សព្ទ័​ថា ចំពោះ​ការបើក​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ទាំង​នោះ​ខាង​ស្នងការ​បាន​ប្រជុំ​និង​បាន​ដាក់​ការងារ​នេះ​អោយ​ខាង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចុះ​ធ្វើ​កំណត់ហេតុ​ដើម្បី​ធ្វើរ​បាយ​ការបញ្ជូន​ទៅ​គ​ណះ​បញ្ជារការ​ឯកភាព​ខេត្ត​មាន​ចំណាត់ការ​បង្ក្រាប​ក្នុងពេល​ឆាប់ៗ​នេះ​។​លោក​អធិការ​បាន​បន្តថា​កា​បើក​ល្បែងស៊ីសង​ខាងលើ​គេ​មានច្បាប់​មែន​គឺ​ច្បាប់​បើ​អិន​ធឺ​ណិតមិន​មែន​ច្បាប់​បើ​កលែង​ល្បែងស៊ីសង​នោះទេ​។​ម្យ៉ាងទៀត​ថៅកែ​បើក​ល្បែងស៊ីសង​គេ​មាន​ខ្នងបង្អែក​អ្នកធំ​នៅ​ពីក្រោយ​។​គួរ​រំលឹក​ថា​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​មានការ​ចាញ់ឈ្នះ​រហូត​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លា​និង​បាន​កើតឡើង​យ៉ាងច្រើន​នៅក្នុង​សៀមរាប​និង​យួ​ឆ្នាំ​ទៀត​ផង​ពិសេស​ថៅកែ​ទីតាំង​ល្បែង​និមួយៗ​បាន​អះអាង​ថា​គាត់​បាន​បង់លុយ​អោយ​សមត្ថកិច្ច​រាប់មិនអស់​ចាប់ពី​មូលដ្ឋាន​រហូតដល់​ខេត្ត​យ៉ាង​គាប់ចិត្ត​ទើប​ដំណើរ​ការលែង​បាន​រហូតទល់​ពេល​នេះ​គ្មាន​ការបង្ក្រាប​។​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ប្រភេទ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រីកំ​សមត្ថកិច្ច​កំពុង​មាន​វិធានការ​បង្ក្រាប​យ៉ាង​ក្តៅគគុក​។​ដោយឡែក​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​បែ​ជា​បណ្តែតបណ្តោយ​អោយ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​សៀម​រា​៕​
Share2015-04-30-2ed0dbcb755bc2396014ddba644d4b6d5cd40552ec6ecdc5a496f30ff2e943c3-Picture

មតិយោបល់