ព័ត៌មានជាតិ

បង្រ្កាបជាក់ស្តែងករណីលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ធ្វើកិច្ចសន្យាអប់រំ

កំពង់ឆ្នាំង: នៅវេលាម៉ោង១៨និង២០នាទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធខេត្តចំនួន១០នាក់ មធ្យោបាយរថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួល ពីលោក អិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែង ករណីលេងល្បែងស៊ីសងខុសច្បាប់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់៖

១-ឈ្មោះ រីគឹមហ៊ន ភេទស្រី អាយុ៥៤ឆ្នាំ (ម្ចាស់ផ្ទះ) មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,២-ឈ្មោះ លាន រដ្ឋា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,៣-ឈ្មោះ សុខ ហ៊ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ,៤-ឈ្មោះ សែម សុខ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,៥-ឈ្មោះ សុខ រិន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,៦-ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិជើងគ្រោះ ឃុំជើងគ្រោះ ស្រុករលាប្អៀរ,៧-ឈ្មោះ ឌុក ណារ៉ុង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទចំនួន០៩គ្រឿង,បៀរចំនួន១២ហ៊ូ,កម្រាលក្រាលចំនួន២,ប្រាក់រៀលចំនួន៧.៨៦១.៥០០រៀល (ប្រាំពីរលានប្រាំបីសែនប្រាំមួយម៉ឺនមួយពាន់ប្រាំរយរៀល)។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ ដោយបានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ការិយាល័យជំនាញ បានធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

មតិយោបល់