ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅផ្ទះសំណាក់ សុខសាន្ត

​ព្រះវិហារ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១០រោច ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រអែម បានបង្ក្រាប ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ សុខសាន្ត ស្ថិតនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរកសិករ ជនជាតិវៀតណាម រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
វត្ថុតាងនិងសម្ភារចាប់យករួមមាន៖
​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់តូច ទូរសព្ទចំនួន ០១ គ្រឿង និងជនសង្ស័យសមត្ថកិច្ចជំនាញយើងកំពុងកសាងសុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់