ព័ត៌មានជាតិ

ផ្ទះគ្រូខ្មែរម្នាក់ត្រូវភ្លើងទៀនឆាបឆេះស្ទើរតែទាំងស្រុង ថវិកាចំនួន ៣,០០០ដុល្លារ លុយខ្មែរដប់លានរៀល នៅស្រុកស្រីសន្ធរ

កំពង់ចាមៈ នៅថ្ងៃអង្គារ៍ ១០ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩និង១៥នាទី លោកវរសេនីយ៍ឯកសុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បានទទួលព័ត៌មានពីលោកអនុសេនីយ៍ឯក សួង សំអឺន នាយរងប៉ុស្តិ៍ជីបាលថា មានករណីអគ្គិភ័យកើតឡើងចំនួន០១លើកនៅវេលាម៉ោង ៨និង៣០នាទី នៅចំណុចភូមិជីបាល ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំងអន្តរាគមន៍ស្រុកស្រីសន្ធរ និងកម្លាំងប៉ុស្តិ៍ជីបាលដឹកនាំដោយលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ និងលោកវរសេនីយ៍ទោ អ៊ន់ សុខឃីម អធិការរងទទួលសណ្តាប់ធ្នាប់ បានចុះដល់កន្លែងកើតហេតុ ពេលនោះស្ថានភាពភ្លើងបានឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងហើយ ។

+ម្ចាស់ផ្ទះឈ្មោះ យ៉ាត យ៉ឺន ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិជីបាល ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
+ខូចខាតសម្ភារៈរួមមាន៖
– ឆេះផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ
– ម៉ូតូសង់ស៊េរី៧ ចំនួន ១គ្រឿង
– ថវិកាចំនួន ៣,០០០ដុល្លារ លុយខ្មែរចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) និងសម្ភារៈសម្លៀកបំពាក់មួយចំនួន។
– ករណីនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហន:ឡើយ ។
– ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២រថយន្ត

+មូលហេតុ៖ បណ្តាលមកពីភ្លើងទៀន (ផ្ទះគ្រូខ្មែរ) ។
-តាមការស្រាវជ្រាវករណីខាងលើមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ៕

មតិយោបល់