ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីផ្ដល់ទីតាំង សមគំនិត និងប្រើប្រាស់គ្រឿងញៀន នៅក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយមានការសហការជាមួយកម្លាំងការិយាល័យជំនាញ បង្ក្រាបករណីផ្ដល់ទីតាំង សមគំនិត និងប្រើប្រាស់គ្រឿងញៀនបានចំនួន ០១លើកនៅផ្ទះ ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទី ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ៖
០១- ស្រ៊ន ថារ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
០២- វេង វិទូ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
០៣- ប៉ូ វាស្នា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
០៤- ចាន់ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅ
ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
០៥- ទុំ សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំ/ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដកហូតវត្ថុតាង មានឧបករណ៍និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយបន្តទៅតាមផ្លូវច្បាប់ ៕

មតិយោបល់