ព័ត៌មានជាតិ

អតីតខ្សែការពារក្លិប​ Real Madrid (Sergio Ramos) យល់ព្រម​កិច្ចព្រមព្រៀង ២​ឆ្នាំ​លេង​ឱ្យ​ក្លិប PSG ហើយ

សារព័ត៌មាន RMC Sport បានឱ្យដឹងថា ​ការចរចា​រវាង​ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos និង​ក្លិប​បារាំង Paris Saint Germain ត្រូវរ៉ូវ​គ្នា​ហើយ បន្ទាប់ពី Ramos យល់ព្រម​កិច្ចព្រមព្រៀង ២​ឆ្នាំ​លេង​ឱ្យ​ក្លិប​បារាំង​។

កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​បដិសេធ​សំណើ ២ ពី​ក្របខណ្ឌ English Premier League និង​បានទទួល​ការចរចា​ផ្ទេរ​ទៅកាន់​ទឹកដី​បារាំង​។ ​Sergio Ramos ដំបូង​ឡើយ​ត្រូវបាន PSG ផ្តល់​កិច្ចសន្យា​តែ ១ឆ្នាំ​ប៉ុណ្ណោះ តែ​អតីត​ប្រធាន​ក្រុម Real Madrid រូបនេះ​ត្រូវការ​កិច្ចសន្យា ២ឆ្នាំ មុនពេល​ដែល​ភាគី​ទាំង​បាន​ឈានដល់​កិច្ចព្រមព្រៀង​នឹង​គ្នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

​​Sergio Ramos មិនមាន​ឈ្មោះ​ក្នុង​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​ នៅ​ការប្រកួត​បាល់ទាត់​ជើង​ឯក​ទ្វីបអឺរ៉ុប Euro ២០២០ នេះឡើយ​ដោយសារ​របួស​។ រំលឹកថា Ramos បាន​ចំណាយពេល​ជាមួយ Real Madrid ១៦ឆ្នាំ​ឈ្នះ​ពាន​សំខាន់ៗ ២២ពានជាមួយ​ក្រុម​តាំងពី​ផ្ទេរ​ពី Sevilla នៅ​ឆ្នាំ២០០៥៕

មតិយោបល់