ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចអាគុយ

ភ្នំពេញ: នៅថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចអាគុយ នៅចំណុចលើដំបូលផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ៊ុន លី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចអាគុយសូឡា របស់ជនរងគ្រោះឈ្មោះ បូ ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមទូរស័ព្ទស្មាត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។

សម្ភារ:បាត់បង់ គ្មាន ។ សម្ភារ:បន្សល់ទុក អាគុយម៉ាក BSB ចំនួន០៦គ្រាប់ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់