ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ​​ ប​ណ្ដាលឲ្យយុវជនម្នាក់ បាក់ស្មងជើងខាងឆ្វេង នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក រថយន្ដបុកម៉ូតូច្រាសទិសគ្នា ​​ប​ណ្ដាលឲ្យយុវជនម្នាក់បាក់ស្មងជើងខាងឆ្វេង​​លើផ្លូវក្រាលក្រួសក្រហមនៅចំណុចខាងជើងស្ពានតាម៉ោកស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក វីនន័រ ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ ធ្វើចរាចរណ៍ពីត្បូងទៅជើង បើកបរដោយឈ្មោះទុំ វិឃិ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែររស់នៅភូមិកប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។លុះពេលបើកបរមកដល់ចំណុចកើតហេតុ មានរថយន្ដមិនស្គាល់ម៉ាក១គ្រឿង​​ បានបើកបុកម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ។ ចំណែករថយន្តបង្កបានបង្កើនល្បឿនបន្ថែមបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើយកជនរងគ្រោះទៅកាន់មន្ទីរពទ្យដើម្បីព្យាបាលនិងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្ដិ៍នគបាលរដ្ឋបាលឈើតុំជាបណ្តោះអាសន្នតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់