ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ស្លាប់ភ្លាម និងអ្នកបើកម៉ូតូធំម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍

កំពង់ធំ: កាលពីវេលាម៉ោង ៨និង០៥នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំបុកគ្នាជាមួយម៉ូតូឌ្រីមសង់ ស្ថិតមុខវត្តទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ មុខរបរគ្រូបង្រៀន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សូមបញ្ជាក់៖ ករណីនេះអ្នកបើកបរម៉ូតូធំស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់