ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បន្តពង្រឹងបន្ថែមនូវកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី

ភ្នំពេញៈ ក្រោយពីជំនួបស្វាគមន៍រដ្ឋមន្រ្តីការពារជាតិបស់ប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី១០ សីហានេះ លោកឧបរដ្ឋមន្រ្តី ទៀ បាញ់ បានផ្តល់បទសម្ភាសន៍ថា នេះគ្រាន់ជាការស្វាគមន៍គាត់ឡើងតំណែងថ្មី ហើយលោកក៏ធ្លាប់ជាអតីតទាហានអ៊ុនតាក់ក្នុងប្រទេសកម្ពុជាដែរ។

ក្នុងជំនួបនេះជាការពង្រឹងបន្ថែមនូវកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំង២ ព្រោះដោយសារការសហការល្អកន្លងមកទើបធ្វើឲ្យប្រទេសទាំង២ មានការទំនាក់ទំនងខ្ពស់។

លោកឧបរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ឥណ្ឌូនេស៊ីបានជួយឧបត្ថម្ភកម្ពុជាច្រើនណាស់ ទាំងសម្ភារៈ អាវុធជាច្រើនផងដែរ។ ហើយជាច្រើនឆ្នាំដែលឥណ្ឌូនេស៊ីបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់គេ មកជួយបណ្តុះបណ្តាលដល់កងកម្លាំងកម្ពុជា ទើបទទួលបានការដឹកនាំល្អ៕

photo_2016-08-10_11-15-30photo_2016-08-10_11-15-32photo_2016-08-10_11-16-01photo_2016-08-10_11-16-02photo_2016-08-10_11-16-04photo_2016-08-10_11-16-06photo_2016-08-10_11-16-08photo_2016-08-10_11-16-10photo_2016-08-10_11-16-12

មតិយោបល់