ព័ត៌មានជាតិ

Update៖ បុកបង្កាន់ដៃស្ពានក្រឡាប់ បង្កជាអគ្គិភ័យ ឆេះរថយន្ត ព្រូស ផ្លាកលេខ ភ្នំពេញ 2BF-4148 អស់ទាំងស្រុង

ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿង កាលពីវេលាម៉ោង២២និង៥៤នាទីយប់នាថៃ្ងអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីខាងលើនេះ មិនត្រូវបានស្គាល់ឈ្មោះម្ចាស់រថយន្តឡើយ ដោយម្ចាស់បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

មូលហេតុ៖ រថយន្តបុកបង្កាន់ដៃស្ពានក្រឡាប់បង្កជាអគ្គិភ័យ ឆេះរថយន្ត ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-4148 ទាំងអស់ស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ក្នុងហេតុការណ៍នេះ មិនមាននរណាម្នាក់រងរបួសនោះដែរ។

ក្រោយពេលកើតេហេតុ កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន១គ្រឿង ដើម្បីអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រ គូប ភ្លើងឆាបឆេះបានរលត់ទៅវិញនៅវេលាម៉ោង២៣និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់