ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកលឿនបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់

តាកែវ: កាលពីវេលាម៉ោង២០និង៥០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ស្ថិតនៅក្នុងភូមិ កំពង់ ឃុំ ព្រៃបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ដែលមានទិសដៅស្របគ្នាពីជើងទៅត្បូង រថយន្តមិនស្គាល់ប្រភេទ ក្រោយពេលកើត ហេតុបានបើករត់គេចខ្លួន គេចទាំងរថយន្ត ។ ចំណែកអ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណ ត្រូវរងរបួសធ្ងន់បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ម៉ូតូម៉ាកយ៉ាម៉ាហា សេរ៉ូស ពណ៌ខ្មៅ លាយលឿង មិនមានផ្លាកលេខ ។

មូលហេតុ៖ ដែលគ្រោះថ្នាក់ចរាចរណ៍ខាលើនេះ បណ្ដាលមកពីរថយន្តបើកបរមានល្បឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំង ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជាបណ្ដោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញសំណុំរឿងតាមនីតិវិធី ។ កម្លាំងជំនាញកំពុងស្រាវជ្រាវរកសាច់ញាតិនៃសព យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់