ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងប្រុសពីរនាក់បងប្អូន ទឹកលង់ទឹកស្លាប់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី មានករណីក្មេងប្រុស២នាក់បងប្អូនលង់ទឹកស្លាប់ ត្រង់ចំណុចអណ្តូងទឹក ច្រាំងបាក់ ស្ថិតក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីក្មេងលង់ទឹកស្លាប់នេះ នៅខាងជើងផ្ទះចម្ងាយប្រហែល៥០ ម៉ែត្រ អណ្តូងទឹកអាអិចកកាយ ជម្រៅប្រហែល៤ម៉ែត្រ ជនរងគ្រោះ២នាក់១/ ឈ្មោះ គា តុលា អាយុ៦ឆ្នាំ ភេទប្រុស ជជាតិខ្មែរ, ២/ឈ្មោះ គា សីហា អាយុ៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (បងប្អូនបង្កើត) ឪពុកឈ្មោះ សាន គា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករម្តាយឈ្មោះ វ៉ែន ចាន់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ

នៅវេលាម៉ោប្រហែល១៥និង១៥នាទី ឪពុករបស់ក្មេងរងគ្រោះបានដឹកក្របីចេញពីផ្ទះយកទៅឲ្យទឹកនៅស្ទឹងខ្សាច់ហាប ចម្ងាយពីផ្ទះហែល៣០០ម៉ែត្រ ។
ចំណែកប្រពន្ធ កំពុងសាស្រូវនៅលានខាងក្រោយផ្ទះ ។ ជនរងគ្រោះ២នាក់បងប្អូនកំពុងនាំគ្នារត់លេងមុខផ្ទះ ។ បន្ទាប់មកទៀត រហូតដល់ម៉ោងប្រហែល ១៥និង០០នាទី ឪពុកនិងម្តាយត្រឡប់មកផ្ទះបានបាត់កូន ទើបទាំងពីរនាក់ប្តីប្រពន្ធ ឆោឡោនាំគ្នាដើរកកូនរហូតដល់ម៉ោង១៦និង០០នាទី ម្តាយបានឃើញ ស្បែកជើងរបស់កូននៅមាត់អណ្តូង គាត់បានសន្និដ្ឋានថា កូនរបស់គាត់ ច្បាស់ជាលង់ទឹកអណ្តូងនឹងហើយ ។ គាត់បានស្រែកហៅឈ្មោះ គីម ខុន អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុ (ត្រូវជាបងជីដូនមួយ) ពេលគាត់ចុះរាវក្នុងជម្រៅប្រហែល៤ម៉ែត្រ បានរកឃើញសាកសពក្មេងទាំងពីរនាក់បងប្អូន បានលង់ទឹកស្លាប់ នៅកន្លែងកើតហេតុបាត់ទៅហើយ ។

មូលហេតុ៖ ការធ្វេសប្រហែសរបស់ឪពុកម្តាយ ។

សពក្មេងរងគ្រោះទាំងពីរនាក់បងប្អូនខាងលើ ក្រោយពីការពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនឪពុកម្តាយ តាមបញ្ជារបស់ លោក កូយ
កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី៣ ខែធ្នូឆ្នាំ២០២០ វេលាម៉ោង៩និង ៤៥នាទី យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់