ព័ត៌មានជាតិ

ម៉ូតូបើកបរល្បឿនលឿនជ្រុលហួសផ្លូវ បណ្តាលឲ្យធ្លាក់ស្លាប់០២នាក់ និងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់: នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង០០ នាទី មានករណីគ្រោះថ្នាក់ចររាចរណ៍មួយកើតឡើង ដោយបើកម៉ូតូ ក្នុងល្បឿនលឿនហួសផ្លូវ បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ នៅកន្លែងកើតហេតុ និងរងរបួសម្នាក់ នៅចំណុចផ្លូវដី ច្រមុះជ្រូកផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ០១ គ្រឿងម៉ាក ទ្រីមសង់ c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1P6311 បើកបរដោយឈ្មោះ មី ប្រុស ធ្វើចរាចរណ៍ពីជើងទៅត្បូងជិះគ្នា៣នាក់ ។ លុះដល់ចំណុចកើតហេតុ ខាងលើបានជិះហួស ធ្លាក់ចិញ្ចើមផ្លូវ បណ្តាលឲ្យដួលស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់៖ ១-ឈ្មោះ មី ប្រុស ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ ។ ស្នាក់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ ២-ឈ្មោះ ដែក ប៊ុន ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ។ ស្នាក់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ ៣-ឈ្មោះ ដួង ស៊ៀត ប្រុសអាយុ ៤០ ឆ្នាំជាតិខ្មែរ ស្នាក់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសធ្ងន់ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យក្រគរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់