ព័ត៌មានជាតិ

រថយន្តស្លាកលេខខេមរភូមិន្ទ រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង០២ និង៣០ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រថយន្តឡិចស៊ីស RX-400h ពាក់ស្លាកស្លាកលេខខេមរភូមិន្ទ មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ជ្រុលបុកក្បាលពុះចែកទ្រូងផ្លូវ បាក់ចំនួនពីរកង់ រថយន្តដាច់កាឡេកង់ទៅមុខលែងរួច នៅចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនកើតហេតុគេឃើញរថយន្តឡិចស៊ីស RX-400h មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខខេមរភូមិន្ទ 09-2-1041 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូចទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿន បានបន្តទៅមុខជិត១០០ ម៉ែត្រដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច ។ ភ្លាមនោះម្ចាស់រថយន្តបានដោះស្លាកលេខចេញបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់