ព័ត៌មានជាតិ

FORD ស្លាកលេខរដ្ឋបុកក្មេងប្រុស​កំពុងជិះកង់ស្លាប់

ព្រះវិហារ: រថយន្ដហ្វត ពណ៌ស ពាក់ស្លាកលេខរដ្ឋមួយគ្រឿងបានបើកបុកក្មេងប្រុសម្នាក់កំពុងជិះកង់បម្រុងឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦២ដោយ នៅភូមិ ភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲដឹងថា រថយន្ត ford ពណ៌ស ពាក់ស្លាក់លេខ រាជការ  ៤២៩៩ បើកបរមានឈ្មោះ សេង លាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខងារជានាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅមានទីលំនៅក្នុង ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បានបើកចេញពីកន្លែងធ្វើការឆ្ពោះទៅខេត្តកំពង់ធំឆ្លងកាត់ស្រុករវៀង ពេលមកដល់ច្រមុះជ្រូកសួនច្បារភ្នំដែកបានបើកឆ្លងផ្លូវ បានបុកក្មេងម្នាក់ឈ្មោះ ស៊ុន វឌ្ឍន: អាយុ៥ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើកំពុងជិះកង់នៅលើចិញ្ចើមផ្លូវបម្រុងឆ្លងផ្លូវ បណ្ដាលឲ្យបែកផ្លោកនោម ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូនគ្រោះទៅមន្ទីពេទ្យបង្អែកកំពង់ធំ ដោយអាការ:ធ្ងន់ធ្ងរពេកខាងមន្ទីពេទ្យបានបញ្ជូនបន្តទៅពេទ្យគន្ធបុប្ផាសៀមរាប តែអកុសលបានស្លាប់ពាក់កណ្ដាលផ្លូវ។

សាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យនៅភូមិឃុំខាងលើវិញ។ ចំណែករថយន្ដបង្កត្រូវបានអូសយកមករក្សារទុកនៅបុស្តិ៍រដ្ឋបាលរង់ចាំការដោះស្រាយពេលក្រោយ៕

ក្មេងឡានបុក (1)

ក្មេងឡានបុក (2)

មតិយោបល់