ព្រះសីហនុៈ (ព័ត៌មានបឋម) នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២រសៀលនេះ មានករណីអគ្គិភ័យ មួយកំពុងឆេះយានដ្ឋានជួសជុល រថយន្ដមួយកន្លែង ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ករណីខាងលើនេះ មិនទាន់ដឹងពីមូលហេតុនៃការឆេះ ។ ខណៈនេះកម្លាំងសមត្ថកិច្ច បានចេញរថយន្ដពន្លត់អគ្គិភ័យអន្តរាគមន៍ នៅកន្លែងកើតហេតុខាងលើ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕



មតិយោបល់