ព័ត៌មានជាតិ

ដាក់គោលដៅពិនិត្យច្បាប់ចរាចរណ៍ ឃាត់ខ្លួនបុរស៤នាក់ដកហូតថ្នាំញៀន២កញ្ចប់តូច ដែលទើបទិញពីម្តុំពេទ្យលោកសង្ឃ

ភ្នំពេញៈ កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខបានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌ ធ្វើការឃាត់ខ្លួនបុរស៤នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់តូច កាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នៅផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១. ឈ្មោះ ចាន់ វុធកែវ អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ២.សាំង សុភ័ត្ត្រ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ៣. ឈ្មោះ ញ៉ សារ៉ាត់ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ៤.ឈ្មោះ ភួង វាសនា អាយុ២៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិ៍ សែនជ័យ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើខណៈដែលកំលាំងអន្តរាគមន៍ខណ្ឌសែនសុខសហការជាមួយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោក នៅចំណុចខាងលើបានឃើញជនសង្ស័យកំពុងជិះម៉ូតូពីរគ្រឿងឌុបគ្នាមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FF-8402 និងមួយគ្រឿងទៀតម៉ាកគុបជ្រុងពណ៌ខៀវស្លាកលេខកំពង់ស្ពឺ1C-6047 ឌុបគ្នាដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យ ខណៈនោះសមត្ថកិច្ច ក៏ហៅត្រួតពិនិត្យ ក៏ឃើញគ្រឿងញៀប្រភេទក្រាមសថ្លាក្នុងម្នាក់ៗមាន០១កញ្ចប់ៗតូចនៅជាប់ខ្លួនជនសង្ស័យពេលនោះកម្លាំងសមត្ថកិច្ចឃើញទាន់ក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនប្រភេទក្រាមសថ្លា០២កញ្ចប់ថង់តូចខាងលើជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅមុខមន្ទីពេទ្យព្រះកុសុមៈគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

photo_2016-10-31_22-47-22photo_2016-10-31_22-47-25photo_2016-10-31_22-47-27photo_2016-10-31_22-47-29photo_2016-10-31_22-47-30

មតិយោបល់