ព័ត៌មានជាតិ

ម៉ូតូ១គ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ85-86 ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលមនុស្សម្នាក់រងរបួសធ្ងន់។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្តបង្កហេតុមិនស្គាល់ម៉ាក ពណ៌ត្រេអ៊ី មិនស្គាល់ផ្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយ គ្រឿងចំពីក្រោយ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BQ-1584 អ្នកបើកបរម៉ូតូឈ្មោះ ចិត្ត ភេទប្រុស រស់នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ពេលបុករួចរថយន្តបានបន្ថែមល្បឿន ទៅទិសខាងលិចគេចខ្លួនបាត់ និងម៉ូតូយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ៕

មតិយោបល់