Yuntai Mountain គឺជាតំបន់ភ្នំដែលស្ថិតនៅទីតាំង Xiuwu ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រ ពី ទីក្រុង Jiaozuo ក្នុងខេត្ត Henana ។ភ្នំនេះដែរគឺទទួលស្គាល់ដោយ ពិភពលោក នឹងត្រូវបានគេដាក់ចំណងជើងថា World Geologic Park ពីអង្គការ UNESCO នៅក្នុងឆ្នាំ ២០០៤ ។ទីនេះវាក៏ជាតំបន់ដ៏ល្បីល្បាញ តែមួយគត់ នៅក្នុងខេត្ត Henan និងត្រូវបានគេដាក់ងារថា National 5A Grade Tourist Attraction, National Forest Park, National Geologic Park, National Water Conservancy Scenic Area និង National Macaque Natural Reserve ។
គ្របដណ្តបជាមួយនឹង ព្រៃឈើយ៉ាងខៀវស្រងាត់ស្រស់បំព្រង Yuntai Mountain គឺជាភ្នំដែលល្បីល្បាញខាងទស្សនីយភាព និងទឹក។
ទេសភាពដ៏ខ្ពស់បំផុតនៅក្នុងតំបន់នេះ គឺវាឆ្ងាយពីភ្នែកដែលបានឃើញ។ Cornel Peak ដ៏ខ្ពស់បំផុតមានជណ្តើរយន្តប្រវែង 1,304 ម៉ែត្រ ដោយនៅលើភ្នំនេះមានទឹកជ្រោះ និងល្អាងទឹកយ៉ាងច្រើន ។ ទឹកជ្រោះ Yuntai គឺជាទឹកជ្រោះដែលខ្ពស់ជាងគេ ដោយមានកម្ពស់ ៣១៤ ម៉ែត្រ ដែលជាទឹកជ្រោះខ្ពស់ជាងគេនៅក្នុងប្រទេសចិន។
ជាមួយនឹងជ្រលងយ៉ាជ្រៅ និងស្ងាត់ ជាមួយនឹងផ្ទាំងថ្ម វាបានបង្កើតទស្សនីយភាពយ៉ាងស្រស់ស្អាត ញាំងឲ្យអ្នកទេសចរចង់មកកម្សាន្ត។
រដូវកាលដែលធ្វើឲ្យ Yuntai Mountain មានការផ្លាស់ប្តូរនោះ គឺក្នុងនិទាឃរដូវ ដោយខ្នងភ្នំ និងភ្នំទាំងមូលតុបតែងដោយ ផ្កាព្រៃ និងវាលស្មៅពណ៌បៃតង។ចំណែកនៅរដូវក្តៅវិញ វាមានព្រៃយ៉ាងស្រស់ស្អាត និងទឹកជ្រោះគួរជាទីចាប់អារម្មណ៍ ដែលធ្វើឲ្យរមណីយដ្ឋាននេះ ក្លាយជាតំបន់ល្អបំផុតសម្រាប់អ្នកកម្សាន្ត។រីឯរដូវស្លឹកឈើជ្រុះវិញ ទេសភាពនៅលើភ្នំនេះបានប្រែក្លាយទៅជាពណ៌ក្រហមយ៉ាងត្រគោល ដែលមើលភ្នំនេះហាក់បីដូវជាគេយកពណ៌ទៅលាបពីលើ។
ទឹកជ្រោះ Yuntai Waterfall មើលពីចម្ងាយហាក់បីដូចជា តំបន់ប៉ូលដែលភ្ជាប់រវាមេឃ និងផែនដី ។តំបន់នេះនៅរដូវព្រិលធ្លាក់ តំបន់នេះបានក្លាយជាភ្នំព្រិល ដែលរុក្ខជាតិទាំងគ្របដណ្តបទៅដោយព្រិល។
Yuntai ត្រូវបានគេទទួលស្គាល់ថា ជារមណីយដ្ឋានទេសចរណ៍ មួយដ៏ពេញនិយម នៅក្នុងប្រវត្តិសាស្ត្រ ។ នៅក្នុងសម័យកាលព្រះចៅអធិរាជ ន Xiandi (អធិរាជចុងក្រោយនៃរាជវង្សហាន) ដោយធ្វើចេតិយនៅទីនេះផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/2013-06-24_154125_zps1b3a18a9.png
https://i1272.photobucket.com/albums/y389/domneng/Ailya/2013-06-24_154203_zpsce00df02.png
https://i1272.photobucket.com/albums/y389/domneng/Ailya/2013-06-24_154138_zps40707d41.png
https://i1272.photobucket.com/albums/y389/domneng/Ailya/2013-06-24_154221_zpse635a940.png
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់