ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សៀមរាប: វេលាម៉ោង ៦និង១៥នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាបរវាងមនុស្សបើកបរគោយន្ត្រៃ និងមនុស្សបើកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1K1305 បានបុកពីក្រោយគោយន្តកន្ត្រៃ (ទិសដៅស្របគ្នាពីលិចទៅកើត) បណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់។

ជនរងគ្រោះឈ្មោះ ឡេង គឹមសំ ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (អ្នកបើកបរម៉ូតូស្លាប់) អ្នកបើកបរគោយន្ត្រៃ គេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ រីឯម៉ូតូ និងគោយន្តកន្រ្តៃយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់