ព័ត៌មានជាតិ

បង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ ចាប់ឃាត់ខ្លួនជនសង្ស័យ ១៣នាក់

កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី លោកឧត្តម សេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កំលាំង ជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្រប សម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចក្រោមដើមស្វាយ ស្ថិតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៣នាក់។

ជនសង្ស័យទាំង១៣នាក់រួមមាន៖
១-ឈ្មោះ ធី សុភ័ក្ត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្ទះវាល ឃុំព្រែកដំបង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២-ឈ្មោះ ចាន់ សំ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរលីវ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៣-ឈ្មោះ ទុយ សេងហួរ ភេទប្រុស អាយុ ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរលីវ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៤-ឈ្មោះ ប៊ុន ម៉េងហាវ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្នោតក្រោម ឃុំឬស្សីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៥-ឈ្មោះ អ៊ុក អយ ភេទប្រុស អាយុ ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៦-ឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៧-ឈ្មោះ ថូ សុភារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៨-ឈ្មោះ ហាក់ គឹមឡេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ ភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៩-ឈ្មោះ រៀម ម៉ៅភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ ភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
១០-ឈ្មោះ ឈឿន អ៉ីឡេង ភេទប្រុស នៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
១១-ឈ្មោះ រៀម រ៉ុន ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយម៉ូ ឃុំព្រែកដំបង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
១២-ឈ្មោះ ថេង គឹមឆេង ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិចុងបឹងក្នុង ឃុំព្រែកដំបង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
១៣-ឈ្មោះ សំ ប៊ុនថេង ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ នៅភូមិអូរលីវ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន៖ មាន់ងាប់ចំនួន០២, ជញ្ជីងថ្លឹងមាន់ជល់ចំនួន០១, ស្កុតរំជើងមាន់មួយចំនួន, កន្ត្រក់ដាក់មាន់ជល់ចំនួន០២, ស្បែកជើងផ្ទាត់ចំនួន០៥គូរ, ទូរស័ព្ទចំនួន១៥គ្រឿង, ប្រាក់រៀលចំនួន២,៣០០,០០០រៀល, ប្រាក់ដុល្លារចំនួន២១៥ដុល្លារ, ម៉ូតូចំនួន១៨គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាង សំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

មតិយោបល់