នគរបាលឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជន អាយុក្រោម ១៥ឆ្នាំ
ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួនពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ មិនបានសម្រេចនៅចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ឈ្មោះ ហូល ចិន្ដា ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា
ជនសង្ស័យឈ្មោះ ទូច រតនា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទំពាំងលើ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅផ្ទះឈ្មោះ ហូល ចិន្ដា ធ្វើជាកម្មករដើរគាស់កូនឈើធ្នង់ឲ្យឈ្មោះ ហូល ចិន្តា ជា(ម្ចាស់ផ្ទះ)ទីកន្លែងនៅចំណុចភូមិឃុំកើតហេតុខាងលើ។
របាយការណ៍បានបន្តថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១១និង៣០នាទីជនសង្ស័យឈ្មោះ ទូច រតនា កំពុងអង្គុយធ្វើក្រវ៉ាខ្វាកង្កែប ខណៈនោះមានក្មេងៗជាច្រើនអ្នកបាននាំគ្នាមកឈរមើល ចំណែកកុមារីរងគ្រោះក៏បានមកដែរដោយជាប់នៅ និងដៃកាន់ដែកក្រវ៉ាមកជាមួយផង ដែលមិនទាន់ដាក់ដងជនសង្ស័យឃើញបក់ដៃ ហៅជនរងគ្រោះអោយយកក្រវ៉ាមកដាក់ដង។
ខណ:ពេលជនរងគ្រោះមកជិតជនសង្ស័យ ទូច រតនា ក៍ចាប់ទាញដៃជនរងគ្រោះចូលក្នុងបន្ទប់ទឹករួចចាប់ផ្ដួលជនរងគ្រោះ ហើយចាប់សម្រាតខោអាវជនរងគ្រោះ រួចជនសង្ស័យស្រាតខោខ្លួនឯង ហើយដាក់ប្រដាប់ភេទខ្លួនចូលពីបីដង តែមិនបានសំរេចដោយប្រដាប់ភេទជនរងគ្រោះនៅតូច។ ពេលនោះម្ដាយជនរងគ្រោះបានដើរស្រែក ហៅរកកូនជនសង្ស័យដឹងសភាពមិនស្រួលក៏បានលែងជនរងគ្រោះ អោយស្លៀកពាក់ខោអាវវិញ រួចបើកទ្វារបន្ទប់ទឹកអោយចេញមកក្រៅជនសង្ស័យចេញ តាមក្រោយម្ដាយឃើញសកម្មភាពកូនខុសប្លែកពីធម្មតា ក៏បានមករាយការណ៌ជូនសមត្ថកិច្ចតែម្តង។
របាយការណ៍បានបន្តទៀតថា ការចាប់ខ្លួនជនសង្ស័យឈ្មោះ ទូច រតនា គឺធ្វើឡើងតាមបណ្ដឹងផ្ទាល់ មាត់ពីម្ដាយជនរងគ្រោះភ្លាមៗនោះ សមត្ថកិច្ចបានសហការណ៍ជាមួយប្រជាការពារ ចុះដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលបឹងកន្ទួត ដើម្បីសួរនាំ។នៅពេលសួរនាំជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តមែន។
ក្រោយពីបានចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកតាមបញ្ជារបស់ឯកឧត្តមកូយកាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨និង៤៦នាទីនិងរៀបចំនីតិវិធី បញ្ជូនទៅកាន់ការិយាល័យជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕
មតិយោបល់