កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១និង២០នាទី ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូខេត្ត (លេខ៥៣) ចំណុចជិតផ្លូវបត់ចូលសួនសម្ដេចចៅហ្វាវាំង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងរវាងម៉ូតូនិងអ្នក(ថ្មើរជើង) ។
ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ(មិនស្គាល់អត្តសញ្ញាណ) បានបើកបុកអ្នកថ្មើរជើងជា(ជនវិកលចរិត)
ភេទប្រុស បណ្ដាលឲ្យរងរបួស(ធ្ងន់) រួចគេចខ្លួនបាត់ ។ ជនរងគ្រោះត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕


មតិយោបល់