បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកយាយវ័យ៦៩ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួននៅដើមឈើមួយ ដោយបន្សល់ទុកនូវលិខិត០១ច្បាប់ ដែលគាត់សរសេរដោយផ្ទាល់ដៃមិនមែនជាបណ្តាំមរតកទេ គឺមានខ្លឹមសារថា៖« យាយផានថោកទាប ។ អូសយាយកាប់ទុក(កប់) គ្នាន(គ្មាន)មីណាយកដុត អាណាយកដុតឲ្យវារលាយ ។ មីរលាយ? វាជះទឹកដល់(ដាក់)ម្តាយ? អារលាយធ្វើបាបអញ» ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៧ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចដីរបស់ឈ្មោះ តាំង សៀកឃាង ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា លោកយាយដែលធ្វើអត្តឃាតខ្លួនឯងដោយចងកនេះឈ្មោះ ទន់ ផាន់ អាយុ៦៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយកូនស្រីឈ្មោះ ទី សោភ័ណ អាយុ៤១ឆ្នាំ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះ ទី សោភ័ណ ត្រូវជាកូនស្រី បានឲ្យដឹងថា មុនពេលស្លាប់គាត់បានឈ្លោះគ្នាជាមួយខ្លួនពីរឿងដែលគាត់ហូបស្រាជាប្រចាំ ហើយខ្លួនបានស្តីបន្ទោសគាត់ខ្លះ នៅពេលនោះគាត់ខឹងក៏បានចេញពីផ្ទះ មកសុំផ្ទះឈ្មោះ គីង កំណើត អ្នកជិតខាងស្នាក់នៅលុះដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាប្រហែលម៉ោង ០៤ជិតភ្លឺ គាត់បានបាត់ពីផ្ទះនេះរហូតដល់ម៉ោង ០៧ស្រាប់តែឃើញគាត់ចងកនៅនឹងដើមឈើកំពស់ប្រហែល០២ម៉ែត្រ។
នគរបាលក្រុងបានបញ្ជាក់ថា ឆ្លងតាមការពិនិត្យលោកយាយពិតជាបានធ្វើអត្តឃាតខ្លួនឯងដោយ យកខ្សែអង្រឹងពណ៌ក្រហមចងភ្ជាប់នឹងដើមឈើមានកម្ពស់០២ម៉ែត្រ មានស្ពាយកូនកាបូបតូចពណ៌ខ្មៅ នៅជាប់នឹងខ្លួននិងមានលិខិតតូច០១ច្បាប់ ។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់