ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ រោងចក្រផលិតថ្នាំលាបសក់ យ៉ាងសន្ធោសន្ធៅ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: រោងចក្រផលិតថ្នាំលាបសក់មួយកន្លែង ត្រូវបានគ្រោះអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ កាលវេលាម៉ោង១២និង៤០នាទីយប់ រំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់រោងចក្រ ជនជាតិចិន មិនត្រូវបានស្គាល់អត្តសញ្ញណនោះឡើយ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត គេឃើញផ្សែងហ៊ុយចេញពីរោងចក្រយ៉ាងខ្មួលខ្មាញ់ បន្ទាប់មកចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយ ក៏បានទាក់ទងទៅសមត្ថកិច្ច ចេញរថយន្តអគ្គិភ័យមកពន្លត់ជាច្រើនគ្រឿង ទើបរលត់ទៅវិញ នៅម៉ោងប្រមាណ១និង៥០នាទី ។

សម្ភារ:ក្នុងរោងចក្ររងការបំផ្លាញដោយគ្រោះអគ្គិភ័យអស់មូយចំនួនធំ និងមិនមានអ្នកណាម្នាក់របួសនោះទេ ។
ជាជំហានដំបូងសមត្ថកិច្ចបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ ផ្ដើមឡើងដោយឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់