ព័ត៌មានជាតិ

៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានករណីល្បែងស៊ីសង

តាកែវៈ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១ និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដឹកនាំដោយលោក អធិការនគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ ចុះបង្ក្រាបទីតាំងលួចលាក់ជល់មាន់មួយកន្លែង នៅចំណុចភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយឃាត់ខ្លួនមុខសញ្ញាញៀនល្បែងចំនួន ០៣នាក់ ដូចខាងក្រោមៈ ទី១ឈ្មោះ ធន់ សាវ័ន្ត ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិយាផ្អើ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ទី២ឈ្មោះ ឈោះ អ៊ុច ភា ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ
ទី៣ឈ្មោះ ទួន ភាព ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន៤គ្រឿង មាន់ជល់ចំនួន ០២ក្បាល ជញ្ជីងចំនួន ០១ .កន្ត្រកសំរាប់ដាក់មាន់ចំនួន ០២ .និងសម្ភារមួយចំនួន។ បច្ចុប្បន្នអ្នកលេងល្បែង និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់