ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ គិតជាសម្ភារៈខាតបង់អស់ជាង៣ពាន់ដុល្លារ

បន្ទាយមានជ័យ: ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះថោង សំអ៊ុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិអង្គារ៍បុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះខូចខាតរួមមាន៖ ឆេះផ្ទះជាន់ខាងលើទាំងស្រុង, គ្រែ០២ ពូក០៣, ប្រាក់ខ្មែរ ០៣ លានរៀល (បីលានរៀល), ប្រាក់បាត ០៧ ម៉ឺនបាត, មាស់ ១,៨ជី (ខូចទ្រុងទ្រាយ) , ខ្សែប្លាកទីន ០១ខ្សែ (ខូចទ្រង់ទ្រាយ) និងឯកសារមួយចំនួន ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

កម្លាំងសមត្ថកិច្ចបានចេញកិច្ចសហប្រតិបត្តិការ៖ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤ គ្រឿង រួមមានរថយន្តស្នងការដ្ឋាន០២គ្រឿង ក្រុងសិរីសោភ័ណ០១ គ្រឿង រថយន្តអធិការស្រុកមង្គលបូរី០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ។ ហេតុការណ៍ខាងលើពុំមានមនុស្សរងគ្រោះទេ ៕

មតិយោបល់