ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូម្នាក់ ត្រូវប្ដីយកដុំឥដ្ឋវាយបែកក្បាល

ព្រះសីហនុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ យកដុំឥដ្ឋវាយក្បាលប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង៨ និង៣០នាទីព្រឹក នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។

ជនសង្ស័យឈ្មោះ កៅ ដារា ភេទ ប្រុស អាយុ៣២ឆ្នាំ បានយកដុំឥដ្ឋវាយក្បាលប្រពន្ធរបស់ខ្លួន ឈ្មោះ រឹម សាខន អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ចំក្បាល ពីខាងក្រោយរងរបួសធ្ងន់ (ដេរ២០ថ្នេរ)។

មូលហេតុ៖ រស់នៅមិនចុះសម្រុងនឹងគ្នា ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដោយរកឃើញដែកចុងស្រួច ពណ៌ខ្មៅស្រោបហ្វឺត១ដើម ជាប់នឹងខ្លួន ៕

មតិយោបល់