បាត់ដំបងៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន ដឹកនាំមន្រ្តីការិយាល័យជំនាញ បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីនៅក្នុងក្រុងបាត់ដំបង ដោយធ្វើការឃាត់ខ្លួនជនសង័្សយ ចំនួន០៣នាក់ ក្នុងបទល្មើសជាក់ស្តែងក្នុងនោះគឺ៖
១-ឈ្មោះ ទូច សារុំ ភេទប្រុស អាយុ៥៩ឆ្នំា រស់នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។
២-ឈ្មោះ សន សារ៉ាត ហៅ ហើម ហៅរម្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដើមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣-ឈ្មោះ ហ៊ាង ហូយ ភេទប្រុស អាយុ៤៧ឆ្នំា រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន ០៥ថង់មានទម្ងន់០៥គីឡូក្រាម។ ទូរស័ព្ទដៃចំនួន០១គ្រឿង
ពេលនេះនគរបាលការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់