ព័ត៌មានជាតិ

Update៖ បុរសម្នាក់សង្ស័យជាជនអនាថា ដេកស្លាប់នៅចិញ្ចើមផ្លូវ យ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសម្នាក់សង្ស័យជាជនអនាថាត្រូវប្រជាពលរដ្ឋប្រះឃើញដេកស្លាប់នៅចញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថាបុរសខាងលើតែងតែដើរសំចតគ្រប់ទីកន្លែងព្រោះគ្មានបងប្អូនសាច់ញាតិទីពឹងទេ យប់ទីណាសំរាកទីនោះ។ រហូតមកដល់ព្រឹកកើតហេតុស្រាប់តែប្រទះឃើញបុរសខាងលើដេកស្លាប់នៅកន្លែងកើតហេតុខាងលើតែម្តង ទើបរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងជំនាញកោសល្យវិច្ច័យចុះពិនិត្យជាក់ស្តែងតែម្តង៕

មតិយោបល់