ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វណ្ណ ម៉ូនីកា មាន​ភស្តុតាង​បកស្រោមមុខ វ៉ាត លីម៉េង​

ភ្នំពេញ​៖ បើទោះបីជា វ៉ាត លីម៉េង បានប្រកែក ដាច់ហិង្កា ថា លេខ​ទូរស័ព្ទ ដែលផ្ញើរសារគំរាម បង្ហោះរូបស្រាត​របស់តារាសម្តែង វណ្ណ ម៉ូនីកា មិនមែនជារបស់ខ្លួននោះ ពេលនេះ​អាថ៌កំបាំង​ត្រូវបានទម្លាយ​ទៅកាន់សាធារណៈជនហើយ ។​

កាលពីម្សិលមិញនេះដែរ លោក វ៉ាត លីម៉េង បានឆ្លើយឆ្លង​សម្តីតាមទូរស័ព្ទជាមួយនឹង​អ្នកយកព័ត៌មាន ដំណឹង ថា ​លោកនឹងហៅ វណ្ណ ម៉ូនីកា មកជួប​នឹង​មេធាវីរបស់លោក ​បើនាងមានភស្តុតាងបង្ហាញក្នុងពេលជួបនោះ រួមទាំងអ្នកកាសែត សរសេរអត្ថបទពាក់ព័ន្ធនឹងថោនផងដែរ​ ។
បើទោះបីជាយ៉ាងនេះក្តី វណ្ណ ម៉ូនីកា បានប្រាប់គេហទំព័រ ដំណឹង ឲ្យដឹងនៅព្រឹកនេះថា “សម្រាប់រឿងខាងលើនាងបានត្រៀមឯកសារ រួមទាំងភស្តុតាងរួចរាល់ហើយ ដែរ ដើម្បីកុំឲ្យថានាងចេះតែថា នឹងបញ្ជាក់ថា លេខនោះជារបស់​អ្នកដឹកនាំ​ម្នាក់នោះមែន​ ” ។​

នាងបានបញ្ជាក់ប្រាប់ថា លេខ​ដែល វ៉ាត លីម៉េង ប្រើនិងទិញឲ្យនាង ប្រព័ន្ធ 085 នោះទិញនៅថ្ងៃ ពុធ ទី ១៣ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ១០ និង ៤១ នាទីព្រឹក ។​ដោយក្នុងនោះ វ៉ាត លីម៉េង​ បានប្រើប្រព័ន្ធ 085 55 7775 និង ខ្លួនប្រើ 085 55 7778 នេះ​ជាភស្តុតាងមួយ វាយប្រហារដើម្បីបកស្រាយមុខ អ្នកដឹកនាំរូបនេះ ។​
នាងបានបន្តថា នាង​នឹង​ធ្វើរឿងនេះ​ឲ្យបានសម្រេច ដោយបកស្រាយមុខបុរសរូបនេះ ឲ្យខានតែពីបាន និង បន្តប្តឹងទៅ​សមត្ថកិច្ច ចាប់ជននេះដាក់គុកពីបទគំរាមកំហែង បង្ហោះរូបស្រាត ខណៈដែលនាង​អះអាងថា នាងគ្មានរូបស្រាតនោះទេ ។​

តើរឿងរ៉ាវនេះ ស្នេហា​ផ្អែមល្អែមជាងកន្លះ ក្លាយទៅជាសត្រូវស៊ីសាច់ហុតឈាម​ ទៅជាយ៉ាងណា សូម​បន្តតាមដានជាមួយនឹងអ្នកព័ត៌មានយើងនៅលើកក្រោយ​៕​
Van Monica
11164131_1629182777296886_650031107_n (1)
11168990_1629182780630219_1972876127_n (1)
11169021_1629182773963553_862295766_n (1)

11130650_1629182760630221_588612990_n
11178670_1629182757296888_766418532_n
11174962_461963287304590_5066017061097380342_n

 

មតិយោបល់