កំពង់ឆ្នាំងៈ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១
កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១០៩/០១៨ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅចំណុចភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ។ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ វណ្ណថា ហៅដា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ពាក់ព័ន្ធពីបទ ឃាតកម្ម និងសមគំនិតក្នុងអំពើឃាតកម្ម ប្រព្រឹត្តនៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៤។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្ត ៕
មតិយោបល់