បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន រយៈពេល០២ថ្ងៃ០២គោលដៅដោយឡែកពីគ្នាឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន០៦នាក់ មកសាកសួរ និងដកហូតវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ត្រី កាន សៀង អធិការរងទទួលការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរ បាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ។ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន អធិការក្រុងសិរីសោភ័ណ និងកម្លាំងនគរបាលស្រុកមង្គលបូរី បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន០២ គោលដៅ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី នៅថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២០ ឃាត់ខ្លួន អ្នកប្រើប្រាស់បានចំនួន០៦នាក់មានឈ្មោះ០១/-ម៉ៅ គង្គា ហៅគង់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិចម្ការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ,០២/-អ៊ុក អាន ហៅមាន ភេទប្រុស អាយុ៣៨ឆ្នាំ,០៣/-តាន់ ប៊ុនហោ ហៅសាន់ ភេទប្រុស អាយុ២៤ឆ្នាំ,០៤/-ឈុន ចន្ថា ហៅពន្លក ភេទប្រុស អាយុ៣២ឆ្នាំ ,០៥/-នួន ឆៃអៀង ភេទប្រុសអាយុ៣០ឆ្នាំ,០៦/-ធី ភីរម្យ ហៅម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ទាំង០៥នាក់នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។ ជាមួយគ្នានោះសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនម្សៅក្រាមសថ្លា០២កូនថង់,បំពង់ទាំម៉ូម៉ែត្រ០៤,សំបកទាំម៉ូម៉ែត្រ០២,ដបជក់០១,ដែកកេះ១០,បំពង់ប៊ឺតមួយចំនួន,កាំបិត០២ដើម,ទូរស័ព្ទ០១គ្រឿង,។
លោកអធិការរងបានបញ្ជាក់ថា៖ ក្រោយពីធ្វើការសាកសួរចម្លើយជនទាំង០៦នាក់និងមានការសហការពីជនសង្ស័យឈ្មោះ តាន់ ប៊ុនហោ ហៅសាន់ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ សិទ្ធិ ឡោះ និងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ និងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងការងារប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមដឹកនាំពីលោក ប៊ុន សុភ័ក្ត្រ ព្រះរាជអាជ្ញារងនិងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន កម្លាំងយើងបានធ្វើការហ៊ុព័ទ្ធផ្ទះជនសង្ស័យ ឈ្មោះ ស៊ូ អោម ហៅង៉ា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមេខ្លោងជួញដូរថ្នាំញៀន ។ ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចមិនចាប់ឃាត់ខ្លួនជនសង្ស័យនោះទេ ដោយជនសង្ស័យរត់គេចខ្លួនផុត ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើ ការឆែកឆេររកឃើញវត្ថុតាងនៅនឹងផ្ទះ ដោយមានឈ្មោះ ណយ ស៊ីនួន អាយុ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យឈ្មោះ ស៊ូ អោម ហៅង៉ា ចូលរួមផងនោះ បានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៦ថង់(ថង់ធំ០១,ថង់តូច០៥),ជញ្ជីងសម្រាប់ថ្លឹង០១,ដែកកេះ០១,បំពង់ប៊ឺតកាត់សម្រាប់ចូកថ្នាំញៀន០១,ថង់ថ្មីសម្រាប់ច្រកថ្នាំញៀនមួយចំនួននិងបំពង់កែសម្រាប់ជក់០១។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖ ក្នុងចំណោម០៦នាក់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត០៣នាក់ មានឈ្មោះ ០១/-តាន់ ប៊ុនហោ ហៅសាន់ មុខរបររត់ម៉ូតូឌុប ពីបទដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់,០២/-ឈ្មោះ នួន ឆៃហៀង,០៣/-ឈ្មោះ ធី ភិរម្យ ហៅម៉ាប់ អ្នកប្រើប្រាស់។ រួមទាំងវត្ថុតាងថ្នាំញៀន (ម្ចាស់គេចខ្លួនបន្សល់ទុកតែវត្ថុតាង)និងវត្ថុតាងដកហូតពីអ្នកប្រើប្រាស់០២ថង់តូច សរុបរួមចំនួន០៨ថង់(ថង់ធំ០១និងថង់តូច០៧)ទម្ងន់សរុបចំនួន៧៨៥,៧៧ក្រាម ក៏បានរៀបចំបញ្ជូនទៅសាលាដំបូងផងដែរ។ ក្នុងនោះឈ្មោះ អ៊ុក អាន ហៅមាន មានដីកាបង្គាប់ឲ្យចាប់ខ្លួននិង០២នាក់ទៀតឈ្មោះ ឈុន ចន្ថាហៅពន្លកនិងឈ្មោះ ម៉ៅ គង្គា ហៅគង់ សុំយកទៅមណ្ឌលអប់រំកែប្រែ ។ ចំពោះមុខសញ្ញាជួញដូរកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកចាប់៕
មតិយោបល់