ព័ត៌មានជាតិ

សាលាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

រតនគិរី: នាព្រឹកថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៦​ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត​ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ ថង​ សាវុន​ អភិបាល​ខេត្ត​ និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត​ ព្រមទាំងមានការចូលរួមពីលោក​ លោកស្រី​ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ អភិបាលក្រុង​ ស្រុក​ និងប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត​។

របៀបវារ:នៃកិច្ចប្រជុំរួមមាន៖​
១.​ ស្តាប់របាយការណ៍ស្តីពីស្ថានភាពសណ្តាប់ធ្នាប់សាធារណ:​ សន្តិសុខ​ សុវត្ថិភាព​ ក្រុង ស្រុក
២.​ ផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
៣.​ ផ្សព្វផ្សាយសេចក្តីណែនាំស្តីពី​ ការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់​
៤.​ ផ្សព្វផ្សាយសារាចរណ៍ស្តីពី​ ការថែរក្សា​ ការពារបង្គោលព្រំដែនចាស់បោះដោយគណ:កម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា​ និងកូសាំងស៊ីន​ ក្រោយទសវត្សរ៍ឆ្នាំ១៨៧០​៕

កិច្ចប្រជុំ

កិច្ចប្រជុំ

កិច្ចប្រជុំ

កិច្ចប្រជុំ

កិច្ចប្រជុំ

កិច្ចប្រជុំ

កិច្ចប្រជុំ

កិច្ចប្រជុំ

មតិយោបល់