ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទម្នាក់ ពីបទ ជួញដូរសារធាតុញៀន

ត្បូងឃ្មុំ: នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង៥០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាច់អណ្តែត នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះកិច្ចប្រតិបត្តិការ អនុវត្តដីកា ដោយបានចាប់ឃាត់ខ្លួនជនជាប់ចោទ ០១នាក់ នៅចំណុចភូមិថ្មីទី២ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះតាមដីកាលេខ ៤៥៨ ចុះថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២០ ចេញដោយចៅ ក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តត្បូងឃ្មុំ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

ជនជាប់ចោទឈ្មោះ នឿង បូរេត ហៅសាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិឃុំ ចំណុចខាងលើ ។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីបំពេញបែបបទ តាមនីតិវិធី៕

មតិយោបល់