ព័ត៌មានជាតិ

ជនជាប់ចោទរត់គេច ពី ពន្ធនាគារ ខេត្តមណ្ឌលគិរី ត្រូវ កម្លាំង សមត្ថកិច្ច ចាប់ខ្លួន បាន វិញ ហើយ

មណ្ឌលគិរី: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃ ទី ៧ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង ៩ និង ៣០ នាទី មាន ករណី ជនជាប់ចោទ ឈ្មោះ គឹ ម រតនា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ( ជាប់ ពី បទ ជួញដូរ សារធាតុ ញៀន ដោយ ខុសច្បាប់ ) ប្រព្រឹត្ត នៅ ស្រុក អូរ រាំង បាន រត់គេច ខ្លួន ចេញពី ក្នុង ពន្ធន គារ ខេត្តមណ្ឌលគិរី ។
ក្រោយ ពី មាន សំណូមពរ ពី ប្រធាន ពន្ធនាគារ ខេត្តមណ្ឌលគិរី កម្លាំង សមត្ថកិច្ច ក្រុង សែន មនោ រម្យ និង កម្លាំង ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី ដឹកនាំ បញ្ជា ផ្ទាល់ ដោយ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាល ខេត្ត បាន ធ្វើ ចាប់ ឃាត់ខ្លួន បាន ជនល្មើស វិញ នៅ វេលា ម៉ោង ១០ និង ០០ នាទី ថ្ងៃខែ ឆ្នាំ ដដែល ។
ករណី នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា និង លោក ម៉ ម វណ្ណ ដា ព្រះរាជអាជ្ញា រង អម សាលាដំបូង ខេត្តមណ្ឌលគិរី បាន ប្រគល់ ខ្លួន ជនជាប់ចោទ ទៅ ឲ្យ ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បី កសាង សំណុំរឿង បញ្ជូន អនុវត្ត បន្ត តាម នីតិវិធី ៕

 

មតិយោបល់