កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ១០រោច ខែបុស្សឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១ និង០០នាទី ត្រង់ចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមផ្លូវចាក់បេតុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ចាប់ហ្វ្រាំងដួលខ្លួនឯងបណ្តាលអោយរងរបួស (ធ្ងន់ ០១នាក់ ប្រុស)។
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AE- 9328 បើកដោយឈ្មោះ Bart Jacobs ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ បែលហ្សិកសញ្ជាតិ បែលហ្សិក មានទីលំនៅស្នាក់នៅភូមិ ព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកម៉ូតូក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ បានចាប់ហ្វ្រាំងដួលដោយខ្លួនឯង ។ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ សម្ភពម៉ាលិស ដឹកជញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ នៅភ្នំពេញ។





មតិយោបល់