ព័ត៌មានជាតិ

John Chen ត្រូវ​តែងតាំង​ជា​នាយក​ប្រតិបត្តិ BlackBerry ពេញសិទ្ធិ​

​កាលពី​ថ្ងៃ​ទី​០៤​ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ ក្រុមហ៊ុន BlackBerry បាន​ព្យាយាម​ប្រែ​ក្លាយខ្លួន​ទៅជា​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​ត្រូវ​បរាជ័យ ហើយ​ក៏​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​កំពូល​។ ពេលនោះ លោក Thorsten Heins ដែល​ជា​នាយក​ប្រតិបត្តិ​ក៏​បាន​ដើរចេញ​ពី​ក្រុមហ៊ុន ដោយ​ត្រូវ​ជំ​នូ​ស​ដោយ​លោក John Chen ឲ្យ​ឡើង​ជា​នាយក​ប្រតិបត្តិ​ស្ដីទី​។ ក្រោយពី​បម្រើ​ការងារ​បាន​រយៈពេល ២​ខែ​នៅ​ពេល​នេះ ក្រុមហ៊ុន​ក៏​បាន​សម្រេច ឲ្យ​លោក John Chen ឡើង​ជា​នាយក​ប្រតិបត្តិ​ពេញសិទ្ធិ​។​

​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​កាណាដា​មួយ​នេះ​បានឲ្យដឹងថា ក្រោយពេល​ដែល​លោក Chen ចូល​កាន់តំណែត​ជា​នាយក​ប្រតិបត្តិ ឃើញថា ក្រុមហ៊ុន BlackBerry អាច​នឹង​ដំណើរការ​ល្អ​ឡើងវិញ ដោយ​ថ្មីៗ​នេះ​លោក​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្គត់ផ្កង់​ធំ​បំផុត​របស់ Apple គឺ Foxconn ក្នុង​ការផលិត​ស្មា​ត​ហ្វូន​។​

​អ្នកនាំពាក្យ​របស់ BlackBerry បាន​និយាយថា ក្រុមហ៊ុន​មាន​ជំនឿ​ចិត្ត​ទៅ​លើ​នាយក​ប្រតិបត្តិ​ថ្មី​នេះ ថា​គាត់​នឹង​ដោះស្រាយ​វិបត្តិ​ក្រុមហ៊ុន​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន BlackBerry ស្ទើរតែ​ក្ស័យធន ដោយ​បាន​ដក​លុយ​បម្រុង​ពី​ធនាគារ​មកប្រើប្រាស់ ប៉ុន្តែ​នៅពេល​នេះ អាច​នឹង​ដំណើរការ​ល្អ​ឡើងវិញ ព្រោះ​ថា​ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ផលិត​ស្មា​ត​ហ្វូន​តម្លៃទាប ដោយ​សហការ​ជាមួយ Foxconn៕​
131112123218-john-chen-620xa

មតិយោបល់