ព័ត៌មានជាតិ

បុរសអ្នករត់ម៉ូតូកង់បីម្នាក់ចូលកោសជប់ចាប់សសៃចេញមកវិញបាត់លុយអស់៧០០ដុល្លារ

ភ្នំពេញ: បុសអ្នករត់ម៉ូតូកង់បីម្នាក់ចូលទៅកោសជប់ចាប់សសៃនៅទីតាំងទី១មិនអី លុះក្រោយមកមិនអស់ចិត្តបន្តចូលទៅកាន់ទីតាំងទី២មួយកន្លែងទៀត ស្រាប់តែបាត់លុយអស់ចំនួន៧០០ដុល្លារ ទើបប្ដឹងនគរបាលប៉ុស្តិ៍កាកាបទី១ឲ្យជួយអន្តរាគមន៍ ហើយភ្លាមៗនោះនគរបាលក៏បានចុះនាំខ្លួននារីកោសជប់ចំនួន៣នាក់នាំទៅសាកសួរនៅប៉ុស្តិ៍។

ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្ទះកោសជប់ចាប់សសៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។បុរសខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ មានអាយុជា៣០ឆ្នាំ មុខរបររត់កង់បីរីឯស្រ្តីអ្នកកោសជប់ក៏មិនទាន់ត្រូវបានស្គាល់ឈ្មោះដែរ ហើយនគរបាលបាននាំទៅសាកសួរហើយ។

បុរសដែលរងគ្រោះបាត់លុយនោះបានប្រាប់នគរបាលថាគាត់បានចូលកន្លែងកោសជប់ចាប់សសៃនៅតាមបណ្ដោយផ្លូវលេខ២០០៤ ចំនួន២កន្លែងជាបន្តបន្ទាប់ ប៉ុន្តែពេលចូលទីតាំងទី១ អត់បាត់លុយទេ ដោយមុននិងចាកចេញគាត់មើលលុយគឺនៅទាំងអស់។បន្ទាប់មកគាត់បានចូលទីតាំងទី២ទៀត ហើយបានស្រាតខោព្យួរនៅក្បែរមាត់ទ្វារបន្ទប់ លុះកោសជប់រួចរាល់យកខោស្លៀកស្រាប់តែបាត់លុយអស់៧០០ដុល្លារ។ពេលនោះគាត់បានសួរនាំនារីៗដែលជាអ្នកកោសជប់និងសុំយកលុយវិញ តែពួកនាងបានបដិសេធន៍ថាអត់ដឹងទេ ទើបគាត់សម្រេចធ្វើដំណើរទៅប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍។

ដោយឡែកនគរបាលប៉ុស្តិ៍កាកាបទី១ បន្ទាប់ពីទួលបាន បណ្ដឹងពីបុរសអ្នករត់កង់បីនោះហើយ ក៏បានចុះទីកាន់កន្លែងកើតហេតុធ្វើការនាំខ្លួននារីកោសជប់ចំនួន៣នាក់នាំយកទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរបន្តហើយជំហ៊ានដំបូងពួកនាងបានបដិសេធន៍ថាពុំបានដឹងនិងពុំបានលួចនោះឡើយ៕

 

មតិយោបល់