ព័ត៌មានជាតិ

ឡានក្រឡុកស៊ីម៉ងត៍បុករះរ៉ឺម៉ក និងរថយន្តក្រុមហ៊ុនតេលា បណ្ដាលឲ្យរេចង្កូតព្រមគ្នា ទៅបុកតា និងចៅប្រុសស្រី កំពុងដើរលើចិញ្ចើមផ្លូវរងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ព្រលះគ្នាជាមួយរ៉ឺម៉ក និងរថយន្តសាំងរបស់ក្រុមហ៊ុនតេលារេចង្កូតព្រមគ្នាធ្លាក់ផ្លូវទៅបុកតានិងចៅប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ ព្រមទាំងតៃកុងរថយន្តរបស់ក្រុមហ៊ុនតេលាម្នាក់គាបជាប់រថយន្តរងរបួលស្រាល។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខក្លោងទ្វារវត្តអង្គសិរិសួស្តី លើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1173 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ បានគេចខ្លួនបាត់ស្រមោលបន្ទាប់ពីកើតហេតុ។
រ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។
រថយន្តដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុនតេលាម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2739 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ផាត រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិបាត់ដឹង ឃុំបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ បើកតាមបណ្តោយផ្លូវ១៥១ ក្នុងទិសដៅពីកើតទីលិច លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករះរ៉ឺម៉កមួយរួចបន្តទៅរថយន្តដឹកស៊ីទែនរបស់ក្រុមហ៊ុនតេលា ដែលកំពុងបើកស្របទិសគ្នាជាមួយរ៉ឺម៉កពីលិចទៅកើត បណ្តាលឲ្យធ្លាក់ផ្លូវនិងបន្តទៅបុកលោកតាម្នាក់ចៅប្រុសម្នាក់និងចៅស្រីម្នាក់ ដែលកំពុងតែដើរនៅលើចិញ្ចើមផ្លូវខាងត្បូង ព្រមទាំងបណ្តាលឲ្យខូចខាតរថយន្តទាំង ២គ្រឿងយ៉ាងដំណំហើយក៏ធ្វើឲ្យតៃកុងរថយន្ត របស់ក្រុមហ៊ុនតេលាគាបជាប់កាប៊ីនរងរបួសស្រាលផងដែរ។ បន្ទាប់ពីកើតហេតុជនរងគ្រោះទាំង ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ
ចំណែករយន្តទាំង ២គ្រឿងនិងរ៉ឺម៉កសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកាន់កន្លែងកើតហេតុ និងរាយការណ៍ប្រាប់ជំនាញចុះវាស់វែងយក
ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

មតិយោបល់