ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីម្នាក់ត្រូវឪពុកចុងរំលោភ តាំងពីអាយុ ៧ឆ្នាំដល់ អាយុ ១៤ឆ្នាំ

កណ្ដាល: នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៤០នាទី ករណីស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ (រំលោភសេពសន្ថវ:)
កន្លែងកើតហេតុស្ថិតនៅការដ្ឋានសាងសង់ បុរីកៀនស្វាយផាក ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ន ច ន ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ កុត ពៅ ភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណុងមានស្រុកកំណើតនៅភូមិបោះនង័្គល ឃុំបោះនង្គ័ល ស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅជាមួយជនរងគ្រោះ(ត្រូវជាឪពុកចុងជនរងគ្រោះ)។

សភាពរឿងហេតុ៖ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៥ ម៉ោង ១០និង៣០នាទី ម្ដាយជនរងគ្រោះឈ្មោះ នាង សុធា អាយុ ៣២ឆ្នាំ បានទៅយកជនរងគ្រោះពីផ្ទះរបស់ឈ្មោះ ភាស៊ី ថន ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិជង្រុក ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (យាយបង្កើតជនរងគ្រោះ)ឲ្យមកនៅជាមួយខ្លួន និងប្ដីចុងរបស់ខ្លួន(ឈ្មោះ កុត ពៅហៅពើម)វិញ លុះដល់ថ្ងៃ ខែមិនចាំ ឆ្នាំ២០១៦ វេលាម៉ោង ៤និង៣០នាទីឈ្មោះ នាង សុធា ភេទស្រី (ម្ដាយជនរងគ្រោះ) បានទៅធ្វើការងារនៅឯប្រទេសថៃដោយទុកឲ្យកូនបង្កើតរបស់ខ្លួននៅជាមួយប្ដីចុងឈ្មោះ កុត ពៅហៅពើម និងឈ្មោះ កក្ដដា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែ(ពូបង្កើតជនរងគ្រោះ) ពេលនោះជនរងគ្រោះទើបតែមាន អាយុ ៧ឆ្នាំទេ។ លុះដល់ថ្ងៃ ខែមិនចាំ ឆ្នាំ២០១៦ វេលាម៉ោង ១០និង៣០នាទី ពេលជនសង្ស័យឈ្មោះ កុត ពៅហៅពើម ភេទប្រុស ត្រឡប់មកពីធ្វើងារការវិញ ក៏បានក្នុងបន្ទប់ជនរងគ្រោះ(បន្ទប់ផ្ទះ) នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង រួចបានធ្វើសកម្មភាពអោប ថើប ច្របាច់ដោះ បឺតមាត់ និងស្រាតសំលៀកបំពាក់ជនរងគ្រោះចេញពីខ្លួនអស់ បន្ទាប់ជនសង្ស័យបានយកប្រដាប់ភេទរបស់ខ្លួនដាក់ចូលក្នុងមាត់ជនរងគ្រោះ និងដាក់ចូលក្នុងប្រឡោះភ្លៅជនរងគ្រោះ រុញចុះរុញឡើងរហូតដល់ចេញទឹកកាម ចំពោះសកម្មភាពបែបនេះឈ្មោះ កុត ពៅហៅពើម បានប្រព្រឹត្តលើជនរងគ្រោះប្រហែល ៥៤ដងរួចហើយដោយនិយាយគំរាមគំហែង មិនឲ្យជនរងគ្រោះនិយាយប្រាប់នរណាទាំងអស់។ លុះដល់ថ្ងៃ ខែមិនចាំ ឆ្នាំ២០១៧ វេលាម៉ោង០៦ និង៣០នាទី ម្ដាយជនរងគ្រោះឈ្មោះ នាង សុធា (ម្ដាយជនរង្រោះ) បានត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះរំលងបានប្រហែល ៣ខែ ជនសង្ស័យឈ្មោះ កុត ពៅហៅពើម ភេទប្រុស បានធ្វើសកម្មភាពដូចខាងលើម្ដងទៀត ដាក់ជនរងគ្រោះ ពេលដែលឈ្មោះ នាង សុធា(ម្ដាយជនរងគ្រោះ)ដេកលង់លក់។ លុះដល់ឆ្នាំ២០២០ថ្ងៃ ខែមិនចាំវេលាម៉ោង ៣និង៤៧នាទី ជនរងគ្រោះរួមជាមួយម្ដាយ និងជនសង្ស័យបាននាំគ្នាមក ធ្វើការងារជាកម្មករសំណង់នៅភ្នំបាសិត ពេលនោះឈ្មោះ នាង សុធា ភេទស្រី បានប្រើជនរងគ្រោះទៅទិញអង្ករជាមួយជនសង្ស័យឈ្មោះ កុត ពៅហៅពើម (ឪពុកចុងជនរងគ្រោះ) ដោយជិះម៉ូតូមួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងស៊េរី លុះពេលជិះម៉ូតូដល់ពាក់កណ្ដាលផ្លូវជនសង្ស័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះរហូតបានសម្រេច ពេលរំលោភរួច ជនសង្ស័បានគំរាមជនរងគ្រោះមិនឲ្យនិយាយប្រាប់ម្ដាយរបស់ខ្លួនពីរឿងទាំងនោះឡើយ។ លុះពេលរំលងបានមួយថ្ងៃក្នុងខែ ឆ្នាំដដែលជនសង្ស័យជាឪពុកបានធ្វើសកម្មភាពរំលោភលើជនរងគ្រោះម្ដងទៀតបានសម្រេច ពេលដែលម្ដាយជនរងគ្រោះដេកលុងលក់(ពេលយប់ )។
លុះដល់ថ្ងៃមិនចាំ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ៤និង៣០នាទី ជនរងគ្រោះរួមជាមួយម្ដាយ និងជនសង្ស័យ (ឪពុកចុង) បាននាំគ្នាមកធ្វើការងារជាកម្មករសំណង់នៅក្នុងការដ្ឋានបុរីកៀនស្វាយផាក ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ដោយស្នាក់នៅការដ្ឋាន) បានរយះពេលពីរថ្ងៃជនសង្ស័យ(ឪពុកចុង) បានធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេចម្ដងទៀត នៅវេលាម៉ោង ២និង៣០នាទី ពេលដែលម្ដាយជនរងគ្រោះមិននៅជាមួយ (បន្ទប់ដេកក្នុងការដ្ឋាន) លុះរំលងបានបួនថ្ងៃម៉ោង ១០និង៣០នាទី ជនសង្ស័យបានរំលោភជនរងគ្រោះបន្តទៀត រហូតបានសម្រេចក្នុងកន្លែងដេក(ការដ្ឋាន)។ ជនសង្ស័យជាឪពុកចុងតែងតែធ្វើសកម្មភាពរំលោភជនរងគ្រោះជាច្រើនដងនៅក្នុងការដ្ឋានកន្លែងធ្វើការ។ លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ម៉ោង១០និង៣០នាទី ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយម្ដាយរបស់ខ្លួន និងជនសង្ស័យ(ឪពុកចុង) រួចជនរងគ្រោះបានទៅស្នាក់នៅបណ្ដោះអាសន្នជាមួយយាយរបស់ខ្លួននៅក្នុងការដ្ឋានបុរីកៀនស្វាយផាកនោះដែរ។ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ម៉ោង ៦និង៣០នាទី ជនរងគ្រោះបាននិយាយប្រាប់យាយរបស់ខ្លួននូវរឿងរ៉ាវ ដែលឪពុកចុងរបស់ខ្លួនបានធ្វើអំពើរំលោភខ្លួនទាំងអស់។
លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ម៉ោង ៩និង០៥នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ក្រោយពីទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលសហការជាមួយកម្លាំងផ្នែកជំនាញ ចុះដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍សួរនាំ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់