ព័ត៌មានជាតិ

មុខសញ្ញាជួញដូរ និងប្រើសារធាតុញៀន ២នាក់ ត្រូវកម្លាំងនគរបាល ២ខេត្តសហការគ្នា ឃាត់ខ្លួន

កំពត: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅវេលាម៉ោង២ និង៥នាទី រសៀល ថ្ងៃទី១៤​ ខែឩសភា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប បានសហការជាមួយកម្លាំងនគរបាលខេត្តកំពត អនុវត្តនីតិវិធីស្រាវជ្រាវស្ទាក់ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន២នាក់ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងនៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

មន្ត្រីនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា ៖ ១/ ថៃ សា ភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគីឡូ12 ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។ ២/ លន ភិរុន ភេទប្រុស អាយុ28ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

ប្រភពដដែលបានបន្តថា ៖ ករណីខាងលើនគរបាលដកហូតជាក់ស្តែងបានវត្ថុតាងរួមមាន៖ ម៉ូតូ២គ្រឿង,ម្សៅក្រាមព៌ណសថ្លាចំនួន១២កញ្ចប់ (ទម្ងន់១២.៥៩gថ្លឹងទាំងថង់) , ចិញ្ចៀន៣វង់ ខ្សែដៃ១ខ្សែ (លោហ:ធាតុព៌ណលឿង) ,ទូរស័ព្ទដៃ៦គ្រឿង ,ពូថៅ២ដើម ,កាំបិត៨ដើម ,ដែកដក១ដើម , ដាវសាម៉ូរ៉ៃ១ដើម ,នាឡិការដៃ១គ្រឿង និងសម្ភារ:វេចខ្ចប់មួយចំនួនទៀត ។

ក្រោយប្រតិបត្តិការបង្ក្រាបកម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យទាំ២នាក់ ខាងលើបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

មតិយោបល់