ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានឃាត់ជនសង្ស័យ០១នាក់ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ប្រព្រឹត្ដកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៧និង០០នាទីនៅចំណុចផ្ទះគ្មានលេខផ្លូវ៣០២ក្រុមទី១៥ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះហាក់បញ្ញាកាភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខ២cផ្លូវលំភូមិក្រាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញមុខរបរមន្ត្រីក្រសួងដែនដី។
ជនសង្ស័យទី១ឈ្មោះGAO.HUANYU ភេទប្រុស អាយុ៣០ឆ្នាំជនជាតិចិន ស្នាក់នៅផ្ទះ២៣៣ផ្លូវ៣០៤សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ.មុខរបរពាណិជ្ជករត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ខែមករាឆ្នាំ២០២១វេលាម៉ោង៤និង៣០នាទី។
២-ឈ្មោះ.យិន.យ៉ូវមីង.ភេទប្រុស.អាយុប្រហែល៤៥ឆ្នាំជនជាតិចិន(គេចខ្លួនទៅប្រទេសចិន)។
៣-ឈ្មោះចាង.ហ្វឹងភេទប្រុសប្រហែលអាយុ៣១ឆ្នាំ(គេចខ្លួន)។
វត្ថុតាងចាប់យក៖រថយន្តម៉ាកស្តារិក(HYUNDAISTAREX)ពណ៌ស.ពាក់ស្លាកលេខភ្នំពេញ2BA-6403
សេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២១វេលាម៉ោងប្រហែល១៩និង០០នាទីជនរងគ្រោះម្ចាស់រថយន្តបានយករថយន្តម៉ាកស្តារិក(HYUNDAISTAREX)ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-6403បានមកផ្ទះគ្មានលេខផ្លូវលេខ៣០២ភូមិ២សង្កាត់បឹងកេងកង១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ(កន្លែងកើតហេតុ)ដើម្បីបន្តកុងត្រាជាមួយជនសង្ស័យ។ពេលជជែកគ្នាមានអ្នកបកប្រែភាសាចិនឈ្មោះសុខប៉ាងភេទប្រុសជាអ្នកបកប្រែនៅទីនោះខណ:ដែលកំពុងជជែកគ្នាពីលក្ខខណ្ឌក្នុងការជួលអ្នកបកប្រែបានជាប់រវល់ចេញទៅក្រៅបាត់ហើយនៅតែជនរងគ្រោះដែលជាម្ចាស់រថយន្តនិងជនសង្ស័យរួមជាមួយបក្ខពួកជនជាតិចិន០២នាក់។ក្រោយពីអ្នកបកប្រែចេញទៅបាត់ជនរងគ្រោះត្រូវបានពួកជនជាតិចិនទាញទ្វារបិទមិនព្រមឲ្យជនរងគ្រោះចេញមកក្រៅនិងបង្ខំឲ្យជនរងគ្រោះធ្វើកុងត្រាឲ្យពួកខ្លួនហើយទារយកសោរឡានរួចបានឲ្យលុយទៅម្ចាស់រថយន្ត៦០០$(ប្រាំមួយរយដុល្លារអាមេរិក)ទើបព្រមឲ្យជនរងគ្រោះចេញមកវិញ។ក្រោយពេលចេញពីផ្ទះកើតហេតុជនរគ្រោះបានមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាបឹងកេងកង១ចំណែកជនសង្ស័យទាំង៣នាក់បានជិះរថយន្តគេចបាត់ទៅ។
ប្រភពបន្តថាលុះថ្ងៃទី១៩ខែមករាឆ្នាំ២០២១វេលាម៉ោង៩និង០០នាទីទើបជនសង្ស័យឈ្មោះកៅហ័ងអ៊ី(GAOHUANYU)ចូលមកបំភ្លឺក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យនិងរថយន្តម៉ាកស្តារិក(HYUNDAISTAREX)ពណ៌ស.ពាក់ស្លាកលេខភ្នំពេញ2BA-6403ត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

 

 

មតិយោបល់