ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ករណីគ្រោះ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ករណីនេះមិនទាន់ដឹងពីមូលហេតុច្បាស់ពិតប្រាកដនូវឡើយ ។ ខណៈនេះដែរកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ត្រង់ចំណុចកើតហេតុខាងលើនោះផងដែរ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News យើងខ្ញុំនឹងផ្សាយបន្តជូននាពេលក្រោយបន្ថែមទៀត ៕
មតិយោបល់