ព័ត៌មានជាតិ

បោះកន្ទុយបារីចោល បង្កឲ្យកើតជាអគ្គិភ័យឆេះសន្ធោសន្ធៅ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង រងការខូចខាតសម្ភារ:អស់ជាច្រើន កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ក្នុងភូមិត្រពាំងពោ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ម្ចាស់រងគ្រោះឈ្មោះ ឃៀង វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ។

មូលហេតុ៖ បណ្តាលមកពីការបោះកន្ទុយបារីចោល បង្កជាអគ្គិភ័យ ។ ប្រភេទ សំណង់: (ទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ ) ខូចខាតឆេះសម្ភារ:ទុកចោលអស់មួយចំនួន (ទំហំ១០ម៉ែត្រ x ១៥ម៉ែត្រ ) នឹងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ករណីអគ្គិភ័យខាងលើនេះ មិនបង្កឲ្យមានអ្នករងគ្រោះរបួសស្នាមអ្វីនោះទេ ។

កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យ ពន្លត់អគ្គិភ័យ៖ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង២០ម៉ែត្រគូប
។ ពន្លត់ចប់នៅវេលាម៉ោង៦និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ ៕

មតិយោបល់