យោងតាមប្រភពព័ត៌មានបរទេសនានាផ្នែបច្ចេកវិទ្យាបានឲ្យដឹងថា ក្រុមហ៊ុន Verizon និង HTC បាន ប្រកាស បង្ហាញ ទូរស័ព្ទស្មាតហ្វូន DROID Incredible 4G LTE នៅដើមខែឧសភាកន្លងទៅនេះ ប៉ុន្តែ ចំពោះថ្ងៃចេញលក់នៅ លើទីផ្សារ មិនទាន់ បង្ហាញនោះទេ។ បើយោងតាមព័ត៌មានដែល សារព័ត៌មាន Droid-Lifeដកស្រងបានឲ្យដឹងថា ទូរស័ព្ទស្មាតហ្វូន មួយនេះ នឹងចេញលក់នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១២ខាងមុខនេះ ដែលមានរយៈពេលជិត ២ខែមកហើយ បន្ទាប់ពីប្រកាសបង្ហាញខ្លួន លើក ដំបូង ជូនជាសាធារណៈនោះ។
ស្មាតហ្វូន DROID Incredible 4G LTEមានអេក្រង់ទំហំ ៤អ៊ីញ ប្រភេទ qHD Super LCD មាន processor ប្រភេទ dual-core 1.2GHz Snapdragon S4 មាន កាមេរ៉ាទំហំ ៨ម៉េហ្គាភិចសេល មានកម្មវិធី Beats Audio និងដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android 4.0 Ice Cream Sandwich ស៊េរី Sense 4។ បើតាមរបាយការណ៍ ចុងក្រោយនេះបានឲ្យដឹងថា DROID Incredible 4G LTEនេះ នឹងមានតម្លៃ ប្រហែលជា ២៩៩,៩៩ដុល្លារអាមេរិក៕
មតិយោបល់