បន្ទាយមានជ័យៈ បេក្ខជនដាក់ពាក្យប្រលងចូលធ្វើជានគរបាល លោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមឲ្យក្មួយៗ កុំចាញ់បោកគេឲ្យសោះ ត្រូវខំរៀន និងរំលឹកមេរៀន ឡើងវិញ ព្រោះលឺថា រត់រកពឹងគេ តាមរយៈលុយកាក់ (ចេះគឺជាប់) ។
កាលលើកឡើងដូច្នេះ នៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដែលមានបេក្ខជន ដែលបានដាក់ពាក្យប្រលង ចូលរួមជាង៥០០នាក់ កាលពីថ្ងៃទី១១ ខែសីហា ម្សិលមិញនេះ ។
ជាមួយគ្នានេះលោក វង្ស វិត ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាសម្រាប់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវការបេក្ខជនប្រលងជាប់ ជានគរបាល ចំនួន១៧៦នាក់ ហើយពាក្យប្រលង ត្រូវបានបើកឲ្យបេក្ខជនមកទទួល យកតាំងពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦មកម្លេះ ដោយមានពាក្យសម្រាប់ឲ្យ បេក្ខជនចំនួន១០៥០ពាក្យ ក្នុងនោះមានបេក្ខជនមកដាក់ពាក្យចំនួន៨៨១នាក់ ។
លោកឧត្តសេនីយ៍ទោ អាត់ ខែម បានក្រើនរំលឹកដើម្បីជៀសវាង ការចាញ់បោកគេ អស់លុយកាក់ គឺមានតែការខិតខំប្រឹងរៀន និងសិក្សាពីស្ថានភាពន យោបាយ សង្គម ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន និងអតីតកាល ព្រោះថា ការប្រលងជ្រើសរើសលើកនេះ ក្នុងបេក្ខជន៦នាក់ យកម្នាក់ ខុសពីការប្រលងឆ្នាំទៅ១ ដែល២នាក់យកម្នាក់ ៕





មតិយោបល់