បាត់ដំបងៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទីរសៀល អនុវត្តតាមយោបល់ណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិណែនាំរបស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិ ការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងក្នុងអង្គ ភាពបង្រ្កាបករណីល្បែងស៊ីសង ភ្នាល់ជល់មាន់ មួយករណីនៅក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង។
ក្នុងនោះបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន២៦នាក់ និងបានដកហូតវត្ថុតាងរួម មាន៖ -ម៉ូតូចំនួន២១ គ្រឿង,-មាន់ជល់ចំនួន ០៤ ក្បាល,-សង្វៀនជល់មាន់ចំនួន ០១, -ស៊ុមមាន់ចំនួន០៦, -ជញ្ជីងថ្លឹងមាន់ ចំនួន ០១,-ម៉ាស៊ីនចុចកំណត់នាទីចំនួន០១។
ក្រោយពីបានធ្វើការសាកសួររួចមក សមត្ថកិច្ចនគរបាល បានធ្វើការអប់រំ ដោយមានកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត និងឱ្យក្រុមគ្រួសារ ធានាវិលត្រឡប់ទៅមូលដ្ឋានវិញ៕
មតិយោបល់